ភ្នំពេញ៖ ម្សិលមិញនេះដែរ នាយគ្រឿន និងនាយពែកមី បានបង្ហាញពីវិដេអូរៀបឥដ្ឋប្រណាំងគ្នានៅលើគម្រោងផ្ទះល្វែងរបស់ខ្លួន នៅខេត្តកំពង់ចាម ក៏ប៉ុន្តែស្រាប់តែទទួលបានការរិះគន់មិនពីទស្សនិកជនមួយចំនួនតូច ដោយលើកហេតុផលពាក់ព័ន្ធទៅនឹងការកាន់ទុក្ខនៅខេត្តព្រះសីហនុ ឯណោះ ។
នាយពែកមី បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថា «បងប្អូនអ្នករិះគន់អើយ គ្រាន់តែខ្ញុំនឹងនាយគ្រឿនទៅរៀបឥដ្ឋម្សិលមិញ មានអ្នករិះគន់ថា អត់ប្រយោជន៏ គេកំពុងកាន់ទុក្ខរឿងនៅកំពង់សោម…? ខ្ញុំបានផុសកាន់ទុក្ខ ចូលរួមរំលែកទុក្ខជាច្រើនហើយតើ ម៉េចមិនមើល ចាំតែដៀលអត់មើល ហើយថាខ្ញំទៅរៀបឥដ្ននិងអត់ប្រយោជន៏ ខ្ញុំសួថាអត់ប្រយោជន៏យ៉ាងម៉េច ផ្ទះខ្ញុំធ្វើលក់ ខ្ញុំទៅរៀបនៅផ្ទះខ្ញុំ។
តារាកំប្លែងរូបនេះបានបញ្ជាក់ថា គំរោងរបស់ខ្ញុំនៅក្រុងកំពង់ចាម 168ខ្នង ខ្ញុំលក់តែ10ថ្ងៃអស់ជាង100ខ្នង ម៉េចបានថាអត់ប្រយោជន៏ ប្រជាជនទាំងអស់ដែលគាត់កាន់ទុក្ខ តែពួកគាត់ក៏រកស៊ីធ្វើការដែតើ ? ៕