ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤មិថុនាបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្នថៅកែជនជាតិចិន៤នាក់ដែលពាក់ព័ន្ធក្នុងការណីបាក់រលំអគារកម្ពស់៧ជាន់ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។
ក្រោយករណីបាក់រលំអគារកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ សរុប៤នាក់ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕