កែវ វាសនា នាំប្រពន្ធដើរលេងលើកោះម្តង រងការរិះគន់

0

ភ្នំពេញ៖ តារាចម្រៀង​ជាប់ឈ្មោះស្លាប់មិនប្តូរឈ្មោះ រស់មិនប្តូរ ម៉ូដសក់ លោក កែវ វាសនា​ ក្រោយពីនាំប្រពន្ធទៅលើដែនកោះម្តង ដោយស្លៀកពាក់សិចស៊ីរបៀបអ្នកលេងនៅសមុទ្រ ក៏ស្រាប់តែមានការិះគន់ ពីទស្សនិកជនមួយចំនួនតូច។​

ក្នុងស្ថានភាពប្រពន្ធរបស់លោក កែវ វាសនា​ ស្លៀកប៊ីគីនីពណ៌លឿង បញ្ចេញសាច់សនិងដើមទ្រូងទ្រលុកទ្រលន់ ស្លៀកផ្តាំចាស់នោះ ក៏ស្រាប់តែមានការឡើងលើកនូវទស្សនៈស្របនឹងរិះគន់ជាច្រើនផងដែរ ។​
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុក បងភ្លី កំពង់ចាម បានសរសេរថា សុំCommentផងបង” ការស្លៀកពាក់បែបនេះពេលលេងសមុទ្រ ខ្ញុំធ្លាប់ឃើញភាគច្រើនគឺជនបរទេស តែឥលូវបានជួបបងប្អូនខ្មែរយើងហើយគឺIdolទៀត។ បងវាសនា បងនាំប្រពន្ធសំលាញ់របស់បងមកស្លៀកពាក់ចឹង បងមានដែលគិតថាការស្លៀកពាក់បែបនេះអាចជះឥទ្ធពលដល់នារីដ៏ទៃទូទាំងប្រទេសកម្ពុជាដែរទេ? បើបងគិតថា អាចមែននោះ សូមបងថតហើយផ្តិតទុកក្នុងបន្ទប់បស់បងគ្រាន់មើលម្តងម្កាលទៅ កុំpostអួតគេល្អជាង។”សូមអធ្យាស្រ័យផង ខ្ញុំស្រលាញ់បងទាំងពីរទើបសម្រេចចិត្តCommentនិយាយបែបនេះ” ។​

ដោយឡែកនារីក្នុងសុបិន្តបង គឺជាអូន មនុស្ស បានសរសេរថា យើងតម្រូវការមិន ចេះត្រូវទេម្នាក់ៗៗនោះ ចងបានលើសពីការគិតលោភលន់មិនចេះគ្រប់ ទាល់តែខ្លួនចាស់ស្លាប់ទើបឈប់ អញ្ចឹងហើយបើឃើញគេ ស្លៀកពាក់ហ៊ីហារ សិចស៊ីវាជារឿងរបស់បុគ្គលបើយើងឃើញគេអញ្ចឹងហើយយើងកំយកតំរាប់តាមទៅវាចប់ហើយគេក៏មិនបានមកសំលុយយើងយកទៅទិញដែរលុយកំលាំងញើសឈាមគេធ្វើមិចក៏សម មនុស្សយើងស្លាប់ទៅសូម្បីតែឆ្អឹងខ្លួនឯងក៏មិនអាចយកទៅបានដូចពេលកើតមកទេពេលកើតមកយកមកបានសាច់ឈាមរូបល្អស្រស់ស្អាតអញ្ចឹងហើយទើបគេប្រើឲ្យអស់យល់ ។

ជាមួយគ្នានេះដែរ អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Da Vichet បានសរសេរថា ខ្មែរអើយ ខ្លួនគេស្លៀក ខ្លួនគេពាក់ លុយគេទិញ លុយគេចាយ សាច់គេអួត សាច់គេបង្ហាញ ហេតុអីហាម? ហេតុអីស្អប់? ហេតុអីខឹង? គេសុំលុយយើងមែន? គេចាយលុយញើសឈាមយើងមែន? តើពេលណាទើបទំលាប់នៃការរវល់រឿងគេត្រូវបញ្ចប់? គិតខំប្រឹងដើម្បីកូនចៅខ្លួនរីកចំរើនល្អជាង ៕