CHRISTIAN ERIKSEN ត្រូវបានសារព័ត៌មាន The Sun បានចុះផ្សាយថា កំពុងពិចារណាឡើងវិញ នូវការផ្លាស់ប្តូរទៅកាន់ Man Utd បន្ទាប់ពី Real Madrid ហាក់មិនដូវចាប់អារម្មណ៍លើគាត់នាពេលថ្មីៗនេះ ។
ខ្សែបម្រើរបស់ក្លិប Spurs អាយុ ២៧ឆ្នាំ បានបង្ហាញពីក្តិសុបិនរបស់គាត់ផ្លាស់ទៅកាន់ Bernabeu នារដូវកាលក្តៅនេះ។
ប៉ុន្តែពេលនេះ ខាង Los Blancos កំពុងបន្តដោយរកវិធី ធ្វើយ៉ាងណាទាញយក កីឡាករសញ្ជាតិដាណឺម៉ាកពី Spurs ។
គេហទំព័រ Mirror ឯណោះវិញបានចុះផ្សាយថា Eriksen បានបង្ហាញជំហរថាគាត់នឹងចាកចេញពីមាន់ខ្នាយមាស នារដូវកាលក្តៅនេះ មុនការប្រកួតពានរង្វាន់ Champions League នាវគ្គផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះដែរ Real Madrid ក៏បានទិញកីឡាករចំណូលថ្មីរួចរាល់ហើយ ក្នុងនោះមាន Eden Hazard, Eder Militao, Rodrygo Goes, Luka Jovic និង Ferland Mendy ហើយនេះក៏ជាឱកាសមួយយ៉ាងងាយស្រួល ក្នុងការទាក់ទាញយក Eriksen ស្របពេលដែល ក្លិបអធិរាជស នេះនៅបន្តគោលដៅចង់បាន Paul Pogba ដដែល។
ជាមួយគ្នានេះដែរ SunSport បានចុះថា ក្លិបយក្សអេស្ប៉ាញនឹងស្នើសុំ ដោយដាក់តម្លៃទិញ £45 លានផោន ទៅកាន់ Eriksen ប៉ុន្តែក្នុងនោះ Spurs បានសុំធ្វើការដោះដូរ ដោយចង់បាន Marco Asensio ផងដែរ។
សម្រាប់កុងត្រារបស់ Eriksen នៅជាមួយក្លិប សល់តែ ១២ខែទៀត ដោយក្នុងនោះលោកបាននិយាយថា លោកកំពុងស្ថិតនៅកន្លែងមួយនៃអាជីព ដែលចង់សាកល្បងនូវអ្វីដែលថ្មី។ លោកបន្តថា លោកពិតជាគោរពនូវអ្វីៗគ្រប់យ៉ាង ដែលបានកើតឡើងនៅ Spurs ។
ថ្វីបើដូច្នោះ នាពេលបច្ចុប្បន្ននេះ សម្រាប់ Real ហាក់មិនសូវចាប់អារម្មណ៍ទៅលើកីឡាករខ្សែបម្រើខាងលើឡើយ ហើយប្រហែលជាបើកចិត្ត ផ្លាស់ទៅកាន់ ទឹកដី Old Traford វិញ៕