ភ្នំពេញ៖ ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារនឹងចេញរូបរាងឆាប់ៗ ក្នុងទឹកដីខេត្តព្រះវិហារ ដែលជាទឹកប្រាក់ចេញពីកម្លាំងញើសឈាម ដេននី ក្វាន់ ក្រោយត្អួញថាគ្មានលទ្ធភាពទិញគ្រឿងពេជ្រ និងរថយន្ត ៥៧០ សម្រាប់ជិះនោះ ។
ដេននី ក្វាន់ បានសរសេរនៅលើហ្វេសប៊ុកមុននេះបន្តិចថា «មនុស្សដូចខ្ញុំគេដៀលថាអន់ គេថាខ្ញុំក្រត្រូវហើយ ព្រោះខ្ញុំគ្មានលទ្ធភាពឯណាទៅទិញពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ទិញឡាន570តម្លៃថ្លៃៗដូចគេទេ សម្រាប់ខ្ញុំគឺមានលទ្ធភាពត្រឹមបើក ម៉ូតែលផ្ទាល់ខ្លួននៅខេត្តដែលជាលុយចេញពីកំលាំងញើសឈាមផ្ទាល់មិនបានទៅពឹងផ្អែកលើនរណាម្នាក់…
សំរាប់ដេនីខ្វាន់គឺរស់នៅក្នុងភាពជាការពិត មិនមែនក្លែងក្លាយ ក្រដឹងក្រ មានដឹងមាន អរគុណសំរាប់ការមើលងាយ ព្រោះតែពាក្យមើលងាយរបស់អ្នកនឹងហើយដែលធ្វើអោយខ្ញុំមានថ្ងៃនេះ!!!» ៕











