ភ្នំពេញ៖ ករណីតារាសម្តែង នីឡាវីន និងបក្ខពួកទៅបង្កហេតុផ្អើលហាងមួយកន្លែងនៅម្តុំចាក់អង្រែ ក្បែររោងចក្របារីសេកនោះ ពេលនេះ មានការអះអាងពីបេននីយ៉ាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកថាជនបង្កដែលជាតារាសម្តែង បានសុំទោសម្ចាស់ហាង ក្រោយកាម៉េរ៉ាសុវត្ថិភាព ចាប់បាននូវសកម្មភាព តែមិនមែនសុំទោសជនរងគ្រោះនោះទេ។
បេននីយ៉ាំង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងព្រឹកនេះ ថា «ក្រែងខ្លាំងហីមីខ្លាំងអាខ្លាំងថោកចាំខលទៅសំទោសគេធ្វើអី? មិនខ្លាំងធ្វើពាលដូចសន្ដានហែងងែងនឹងទៀតទៅ?(បញ្ចាក់អោយវាមួយមិនមែនសំទោសបងខ្ញុំទេគឺថាសំទោសម្ចាស់ហាងដែលគេគិតតាក់10$តែមិនព្រមអោយគេ??ហើយម៉ួម៉ៅទាត់ធាក់របស់ក្នុងហាងគេដល់កាមេរ៉ាចាប់បានហិហិហិទៅគេសំទោស )។
ទន្ទឹមជាមួយគ្នានេះដែរអ្នកលេងនៅលើបណ្តាញសង្គមដែលត្រូជាមិត្តភក្តិរបស់បេននីយ៉ាំង បានបន្តខម្មិនថា វីរះនារី ប្រចាំឆ្នាំ និង កងកម្លាំងអង្គរក្ស ដែរជាបក្សពួក គួរយកទៅ យាម តាមច្រកព្រំដែន មានគ្រាប់ផ្លោង គ្រាប់បែកអីនោះ បានត្រូវ ???☝️️ ៕