Giggs រំពឹងថា Ramsey នឹងឈានដល់កម្រិតកំពូលដូច Gareth Bale

0

គ្រូបង្វឹកជម្រើសជាតិវែលលោក Ryan Giggs បានរំពឹងជឿជាក់ថា Aaron Ramsey នឹងឈានដល់កម្រិតកំពូលដូច Gareth Bale នៅពេលដែលផ្លាស់ទៅកាន់ Juventus នាចុងបញ្ចប់រដូវកាលនេះ​។​
Ramsey នឹងបញ្ចប់អាយុជីវិតលេងនៅកាំភ្លើងធំរយៈពេល ១១ឆ្នាំមកនេះ នឹងផ្លាស់ប្តូរជីវិតថ្មីលើទឹកដីក្របខណ្ឌ ស៊េរីអេអ៊ីតាលី ដោយកុងត្រារបស់គាត់ជាមួយក្លិបអង់គ្លេស​នឹងបញ្ចប់​ នាខែ​មិថុនា ។​

កីឡាករអាយុ ២៨ឆ្នាំរូបនេះ ជាកីឡាករដែលមានឥទ្ធិពលសម្រាប់ក្លិប និងប្រទេសវែល ប៉ុន្តែ Giggs សង្ឈឹមថា Ramsey អាចនឹងរកឃើញសក្តានុពលមួយរបស់ខ្លួនឯង នៅអ៊ីតាលី ។​
Giggs បាននិយាយពីការផ្លាស់ប្តូររបស់ Bale ជាមួយទំហំទឹកប្រាក់ពីក្លិប Spurs ទៅកាន់ Real កាលពីឆ្នាំ២០១៣ ថា អ្នកបានឃើញអ្វីដែលបានកើតឡើងចំពោះ Bale ហើយ វាគឺជាមេរៀនដ៏អស្ចារ្យ​សម្រាប់ Aaron ។ គាត់ (Ramsey) នឹងទៅលេងក្លិបដ៏អស្ចារ្យ និងធំជាងគេនៅអ៊ីតាលី គាត់កំពុងលេងបានល្អហើយការចាកចេញពីកាំភ្លើងធំ មិនប៉ះពាល់ដល់គាត់នោះទេ​។

សម្រាប់ជម្រើសជាតិវែល នឹងមានការប្រកួត​Trinidad and Tobago នៅថ្ងៃពុធ មុនឈានដល់ការ​ប្រកួត​ជម្រុះ Euro 2020 ដោយត្រូវជួប Slovakia ​នាសប្តាហ៍បន្ទាប់ ៕

ចុចបង្កើតអាខោន win2888 ទីនេះ ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ៥ម៉ឺនដុល្លារ​៕