ភ្នំពេញ៖ ខណៈដែលព្យាយាមដើម្បីប្រកូកប្រកាសរកថវិកា ដើម្បីចូលរួមនៃការកសាងនិងចាក់ដីបំពេញទីធ្លា សម្រាប់ធ្វើពិធីបុណ្យឆ្លងមហាចេតិយ ឥន្ទកាលា តារាសម្តែងភេទទី៣លោក គន់ រៀមរតនៈ ហៅ ចែរ៉ូហ្សា នារាត្រីយប់ថ្ងៃទី២៧ ខែកុម្ភៈ នេះបានសម្តែងអារម្មណ៍មិនសប្បាយចិត្ត មិនអាចបំពេញ បំណងចាស់ៗក្នុងស្រុកភូមិបានដោយចង់ឃើញតារាជើងចាស់ល្បីៗ ដោយផ្ទាល់ភ្នែក សម្រាប់ដង្ហើមចុងក្រោយ។
គន់ រៀមរតនៈ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នារាត្រីនេះថា «កំពុងតែព្រួយភ័យ តូចចិត្តខ្លួនឯង ដែលមិនអាចបំពេញបំណងបងប្អូនចាស់ទុំញាតិអ្នកស្រុកបាន ដែលលពួកគាត់ប៉ងចង់ឃើញវត្តមានតារាចំរៀង សំដែង កំប្លែងល្បីៗជើងចាស់ផ្ទាល់ភ្នែកម្តង ក្នុងពិធីបុណ្យឆ្លងមហាចេតិយ ឥន្ទកាលា នៅខែ៤ខាងមុខនេះ មុនពេលពួកគាត់ស្លាប់ ទាំងដែលអ្នកខ្លះបានស្លាប់បាត់ទៅហើយ ក៍មិនទាន់បានបំពេញបំណងខ្លួននៅឡើយ? ។
ចំណុចនេះត្រូបានគេមើលឃើញថា ទោះបីជា គន់ រៀមរតនៈ មិនអាចមានលទ្ធភាពរៀបចំបំពេញបំណងចាស់ៗក្នុងស្រុកបាន សម្រាប់ដង្ហើម ចុងក្រោយ ប៉ុន្តែគេបានឃើញយ៉ាងច្បាស់មួយទៀតថា ប្រធានសមាគមសិល្បៈនាពេលបច្ចុប្បន្នអាចរៀបចំបាន ដោយលក្ខណៈមិនអស់កម្រៃ ថែមទៀត ។ ព្រោះថា ទឹកដីស៊ីធរកណ្តាល ក៏ចំណែកមួយនៃខេត្តព្រៃវែង ដូច្នោះ គូស្នេហ៍អ្នកនាង ចន ចាន់លក្ខិណា អាចនឹងធ្វើបានសម្រេច សម្រាប់ដង្ហើមចុងក្រោយរបស់ចាស់ៗទាំងនោះចង់ឃើញតារាល្បីៗជើងចាស់ ងាយស្រួលដូចបកចេក៕