ភ្នំពេញ៖ ស្របពេលដែលសង្គមហ្វេសប៊ុកកំពុងល្បីរឿងមី លោក ចាន់ មករា គូស្នេហ៍កញ្ញា ដេននី ក្វាន់ បានប្រកាសប្រូម៉ូសិនពិសេសឃ្លាំង របស់លោក លក់ឡានថែម មី និងឡេ ។
លោក ចាន់ មករា បានឲ្យដឹងថា ដោយសាតែមីល្បី ដូចនេះឃ្លាំងលក់រថយន្ត CMR មានPromotion ពិសេសអោយទាន់សង្គមហ្វេសបុក ?ទិញឡានមួយថែមជូន+ មីខ្លាឃ្មុំ 5 កេសភ្លាមៗ និង ផលិត ថែរក្សាសម្រស់ Denny Kwan មួយឈុតភ្លាមៗ ។
លោកបានបញ្ជាក់ថា មីដែលខ្ញុំថែមអោយអតិថិជន តែអត់អោយយកទៅផ្ទះទេ អោយគាត់រក្សាទុកនៅឃ្លំង CMR ដើម្បីសម្រាប់ចែកអ្នកខ្វះខាត រឺ ចាស់ជរា ដើម្បសង្គមជាតិ និងសាងកុសលបុណ្យរួមគ្នា៕


