ភ្នំពេញ៖ ក្រោយបទចម្រៀង លោក ថេណា បានចេញជាផ្លូវការក្រោមចំណងជើងថា «អេម» ដែលបង្កប់នូវអត្ថន័យស្រាវស្រើប ប៉ះពាល់ដល់ស្ត្រី នោះ បានធ្វើឲ្យ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា តារាចម្រៀងរូបនេះកំពុងបំពុល បំផ្លាញខ្លួន ក្នុងវិស័យវប្បធម៌ របស់ជាតិ ។
លោក ថៃ នរៈសត្យា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនៅមុននេះបន្តិចថា ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។
លោកបានបន្តថា មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែតែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!! ថនស.11.2.2019 ៕
ស្តាប់បទដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=aR-w7b1ACio&feature=youtu.be&fbclid=IwAR3Kh1_26YDDQhQTPzPtKjSKuMCRY40KS6B8gl0G8TN7jQShWT3WEr3Y5TY