ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តបែនដឹកដី ១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើបានបុកនឹង រថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក ។ គ្រោះថ្នាក់នេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយតាមនីតិវិធី៕


