ភ្នំពេញ៖ តារាចម្រៀង និងសម្តែងមាឌធំសង្ហារ លោក ម៉ារ៉ា ប៊ុណ្ណា បានលួចទៅរៀបការស្ងាត់ៗ ជាមួយស្ត្រីម្នាក់ នឹងកាត់ចំណងដៃក្នុងរាជធានីភ្នំពេញ នាថ្ងៃស្អែកតែម្តង ។
បើតាមលិខិតអញ្ជើញ ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានស្តែងឲ្យឃើញថា ម៉ារ៉ា ប៊ុណ្ណា ពិតជាបានរៀបការជាមួយស្ត្រីម្នាក់ ឈ្មោះ ផុន ដារ៉ានី នឹងកាត់ចំណងដៃនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្អែកនេះតែម្តង នៅភោជនីដ្ឋាន Eclip Sky Bar ។
មុនលិខិតនេះចេញជាផ្លូវការនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អ្នកព័ត៌មាន OBN Asia ក៏ទទួលបានព័ត៌មាននេះផងដែរ ប៉ុន្តែគ្រាន់តែមិនអាចសុំការបំភ្លឺពីសាមីខ្លួនបាន ហើយព្រឹកនេះទៀតសោត យើងនៅតែមិនអាចទាក់ទងទៅកាន់លោកបានដូចគ្នា ថាស្ត្រីត្រូវជាប្រពន្ធលោក ជាអ្នកស្ថិតក្នុងរង្វង់សិល្បៈ ឬ យ៉ាងណា ?