ភ្នំពេញ៖ ពិធីការិនីដ៏ស្រស់ពព្រាយ កញ្ញា ឃឹម ចរិយា ដែលធ្លាប់មានឱកាសដើរតួ ជាមួយលោក ខៃ ប្រសិទ្ធ បានលើកឡើងថា ប៊ិះនឹងស៊យ ចោរបន្លំបើកទ្វាររថយន្តខាងក្រោយ បន្លំយកអីវ៉ាន់ ក្រោយឈប់ទិញទឹកក្រឡុក នៅផ្លូវ ៣១០ ។
ឃឹម ចរិយា បានសសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃម្សិលទី១០ ខែមករា ឆ្នាំ២០១៩ ថា «សូមក្រើនរំលឹកដល់បងប្អូនជាពិសេសនារីៗ សូមមានស្មារតីប្រុងប្រយ័ត្ន និងកុំភ្លេចពេលឈប់ ,STOP រឺ កន្លែងណាក៍ដោយ មិនថានៅមានគ្នា រឺ ម្នាក់ឯង ជាក់ស្តែងយប់មិញ ខ្ញុំបានឈប់ចាំ Stop នៅផ្លូវ ,310 ចនោ្លះម៉ោង11 យប់សំណាងខ្ញុំគ្រាន់ជាន់ហ្រ្វាំងចាំ បើច្រលំដាក់ P ទ្វាវានឹងបើក, auto »។
តារាស្រីរូបនេះបានបន្តថា «ខ្ញុំភ្ញាក់ មិនដឹងអាពូឡប់នោះជាចោរ បន្លំធ្វើ មិនគ្រប់ទឹក រឺយ៉ាងណាដើរមកបើកទ្វាឡានក្រោយ ប្រុងយកអីវ៉ាន់តែម្តង ។ សំណាងទ្វារ ជាប់ lock មិនចឹងវាយករបស់ រត់បាត់ រឺ ចូលមកភ្ជង់យើងក៍ មិនដឹងធ្វើអីវា បើវា ក្លាហានម្លឹងៗ ។ សំរាប់ខ្ញុំនិយាយត្រង់ទោះឈប់កម្មង់ទឹកក្រលុកក៍មិនភ្លេច lock សោភ្លាមៗដែរ ការពារប្រសើជាងព្យាបាល សំខាន់នៅហួសចិត្តមិនទាន់បាត់ ។លើកមុនបងស្រីម្នាក់ដែរខ្ញុំស្គាល់គ្រាន់គាត់ឈប់ឡានភ្លាម មិនដឹងវាតាមពីកាល ចុះមកបើកទ្វាឡានគាត់យកកាបូបដែរគាត់ដាក់ម្ខាងក្បែរកន្លែងអង្គុយ ទៅបាត់ដោយសុវត្ថិភាព។ នេះគ្រាន់ជាសារ រំលឹក កុំទាល់បាត់សឹមធ្វើរបង ? ។»