ឱក សុគន្ធកញ្ញា ដឹកដៃគូដណ្តឹងបង្ហាញភាពផ្អែមល្ហែម​ក្នុងដែនដីស្គីដ៏ធំក្នុងប្រទេសចិន

0

តារាចម្រៀង ឱក សុគន្ធ​កញ្ញា ​និ​ង​ គូ​​​ដ​ណ្ដឹ​ង​​លោ​ក​ ​អ៊ឹ​ង​ ​សុ​ខលី​ ​ ​ថ្មី​ៗ​នេះ​បា​ន​ដឹក​ដៃ​គ្នា​ទៅ​លេ​ង​​ដ​ល់​ទឹ​ក​ដី​ចិ​ន​និ​ង​ប​ង្ហា​ញ​វត្ត​មា​ន​នៅ​ដែ​ន​ដី​ស្គី​ដ៏​ធំបំ​ផុ​ត​ ​ក្នុ​ង​ប្រ​ទេស​ចិ​ន​ ​ជា​មួ​យ​សា​រ​​​ដ៏​ផ្អែ​ម​ ​និ​ង​មា​ន​អ​ត្ថ​ន័​យ​ ​ចាក់ដោត​អារម្មណ៍អ្នកគាំទ្រ​។​

ឱក សុគន្ធ កញ្ញាបានសរសេរនៅលើផេករបស់កញ្ញា កាលពីម្សិលមិញថា «អាកាស​ធាតុ​ត្រជាក់តែ… បេះដូងមិនត្រជាក់…! ?????? @ Yabuli, Heilongjiang, China » ។​

នៅទីនេះគឺជា Yabuli Ski Resort ដែលជាកន្លែងលេងស្គីដ៏ធំបំផុត ដែលស្ថិតនៅភាគខាងកើតនៃខេត្ត Heilongjiang ក្នុងប្រទេស​ចិន ។ ទីនេះ ជាកន្លែងដែលត្រូវបានគេយកធ្វើកន្លែងការប្រកួត 1996 Winter Asian Games, the 2008 National Winter Games និង 2009 Winter Universiade ។​
ជាមួយទិដ្ឋភាពដ៏អស្ចារ្យ និងសកម្មភាពគូស្នេហ៍ នេះបានធ្វើឲ្យអ្នកគាំទ្រសរសើរ ពីចំណងភាព ជាពិសេស កាន់តែស្វីត​ជាមួយ Status ចាក់ដោត ស៊ីជម្រៅដល់ក្រអៅបេះដូង ៕