ភោជនីយដ្ឋានស្រាតដំបូងបង្អស់ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសត្រូវបានគេដឹងថានឹងត្រៀមខ្លួនបិទដំណើរការរបស់ខ្លួនវិញហើយនៅក្រោយពេលដែលប្រតិបត្តិការលក់ម្ហូបអាហារបែបបារាំងបានជាង១ឆ្នាំរួចមក។
ទរទស្សន៍CNNចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១០ខែមករានេះបានសរសេរថាភោជនីយដ្ឋានស្រាតដែលមានឈ្មោះO’Naturelមានទីតាំងស្ថិតនៅក្នុងសង្កាត់ទី១២របស់ទីក្រងនឹងធ្វើការបិទហាងជាផ្លូវការនាថ្ងៃទី១៦ខែកុម្ភៈខាងមុខនេះហើយនេះបើយោងតាមការអះអាងដោយទំព័រហ្វេសប៊ុកផ្ទាល់របស់ភោជនីយដ្ឋាននេះ។
បងប្អូនភ្លោះMikeនិងSaadaបានបញ្ជាក់ទៀតថាមូលហេតុសំខាន់នៃការបិទដំណើរការទីតាំងភោជនីយដ្ឋាននេះគឺបណ្តាលមកពីបញ្ហាហិរញ្ញវត្ថុ។
គេហទំព័រហ្វេសប៊ុករបស់O’Naturelក៏បានស្នើឲ្យអតិថិជនទាំងចាស់ថ្មីដើម្បីមកទទួលយកបទពិសោធនិងរសជាតិ
នៃម្ហូបអាហាររបស់ហាងខ្លួនជាលើកចុងក្រោយផងដែរ។
បើទោះបីជាធ្លាប់បានទទួលបានការលើកសរសើរពីសំណាក់អតិថិជនក្នុងកម្រិត៤,៨ក្នុងចំនួន៥ក្តីប៉ុន្តែភោជនីយដ្ឋានដែលបានដំណើរការតាំងតែពីខែវិច្ឆិកាឆ្នាំ២០១៧នេះនៅតែចុងក្រោយនឹងបិទជាផ្លូវការហើយនាខែក្រោយនេះ៕
ប្រែសម្រួល: Mr. Lee