ភ្នំពេញ៖ពេញមួយឆ្នាំ២០១៨កម្លាំងនគរបាលជាតិបានបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ៦,៧៩២ករណី ឃាត់ខ្លួនជនល្មើស ១៣,៣៨៧នាក់ (ស្រី១,០១១នាក់)អនុវត្តតាមដីកាឃាត់ខ្លួន២១៧នាក់(ស្រី៩នាក់)និងរឹបអូសថ្នាំញៀនជាង៥០០គីឡូក្រាម។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងប្រតិបតិ្តការពេញមួយឆ្នាំ២០១៨ កម្លាំងនគរបាលទូទាំងប្រទេសរឹបអូសគ្រឿងញៀនចំនួន ៥០៨គីឡូក្រាម ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន១,០១៧ករណី ឃាត់ខ្លួនជនល្មើស១,៧២៥នាក់ ស្រី២១៨នាក់ ដោយរឹបអូសថ្នាំញៀន បានចំនួន១៥៨គីឡូក្រាម៕