សុគន្ធ នីសា ចេញសារគាំទ្រម្ចាស់មជ្ឈមណ្ឌលកែសម្ជស្យឌែរម៉ូគ្លីនិក​មិនជឿដាច់ខាតថាគាត់ធ្វើរឿងនោះ

0

ភ្នំពេញ៖ តារាចម្រៀង​ ដ៏ល្បីមួយរូបរបស់ហង្សមាសកញ្ញា សុគន្ធ នីសា ដែលតែងតែ​ទៅទទួលសេវាកម្មថែរក្សា​សម្ជស្សពីមជ្ឈមណ្ឌលកែសម្ជស្យឌែរម៉ូគ្លីនិក នៅរសៀលថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៩ បានចេញសារគាំទ្រ និងមិនជឿដាច់ខាតថា ម្ចាស់មជ្ឈមណ្ឌល ខាងលើធ្វើរឿងបែបនោះ ។​

សុគន្ធ នីសា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា «​ខ្ញុំ​ស្គា​ល់​គា​ត់​​យូ​រហើ​យ​​ ហើយ​ក៏​តែ​ង​តែ​ទ​ទួ​ល​សាវ៉ា​​កម្ម​ថែ​រ​ក្សា​ស​ម្ផ​ស្ស​នៅ​ទី​នោះ​ជា​ប្រចាំ​​​ ​ខ្ញុំ​តែ​ង​តែ​ទ​រ​ទួ​ល​បា​ន​នៅ​ភា​ព​ក​ក់​ក្តៅ​ពី​ក្រុ​មកា​រ​ងា​រ​រ​ប​ស់​គា​ត់​​​ ​ដូ​​ច្នេះខ្ញុំ​​​មិ​ន​ជឿ​ថា​ប​ងស្រី​ដា​ណេ​​​ ​គា​ត់​ធ្វើ​បែប​នេះ​ឡើ​យ​​ ​ខ្ញុំ​ជឿ​ជា​ក់​លើប​ង​ស្រី​​​ ​គា​ត់​មិ​ន​រ​ក​ស៊ី​ស្មោ​ក​គ្រោ​ក​ចឹ​ង​ទេ​​​ ​ខ្ញុំ​ជឿ​ជា​ក់​លើប​​​ង​ស្រី​ដា​ណេ​» ។​

គួរបញ្ជាក់ផងដែរថា ព្រឹកមិញនេះ ខាងសមត្ថកិច្ចបានអញ្ជើញគ្រូពេទ្យនៅឌែរម៉ូគ្លិនិក ហៅសាកសួរ ដើម្បីស្វែងរកចម្លើយពិត ហើយក៏គ្មានការចាប់ខ្លួន ឬវៃខ្នោះម្ចាស់ហាង​កែសម្ជស្សឌែរម៉ូគ្លីនិក នោះទេ ។នេះបើតាមប្រភពខាងក្នុងពីមជ្ឈមណ្ឌលកែសម្ជស្យឌែរម៉ូគ្លីនិកទម្លាយចេញមក ៕