ភ្នំពេញ៖ បើយោងតាមសំណើររបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានធ្វើការស្នើ ទៅកាន់អន្តរក្រសួងពាក់ព័ន្ធចំនួន ៣ បានបញ្ជាក់ថា ផ្សារបន្លែផ្សារដើមគរ នឹងត្រូវរើទៅកាន់ម្តុំបឹងតាមោកវិញ ។
យោងតាមលិខិតនោះ បានបញ្ជាក់ថា ៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដី ២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ នឹងជាចំណតរថយន្ត និងអនុញ្ញាតិរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។
សូមអានព័ត៌មានលម្អិតតាមលិខិតខាងក្រោមនេះ៖