តាម៉ាប់ជូនកាដូផ្ទះប្រណិតដល់ស្រីស្អាត Bingbing

0

Sammo Hung (洪金宝)ឬ ហុង ជិងប៉ាវគឺជាឈ្មោះដែលត្រូវបានទស្សនិកជនទទួលស្គាល់និងគោរពយ៉ាងល្អនៅក្នុងវិស័យកំសាន្តភាពយន្ត។ តារាសម្តែងវ័យ ៦៦ ឆ្នាំរូបនេះដែលបច្ចុប្បន្នបានចូលនិវត្តន៍ដោយសារតែការធ្លាក់ចុះសុខភាពរបស់គាត់រហូតដល់ធ្វើដំណើរទៅណាមកណាដោយរទេះរុញ ។ ទោះបីជាពាក្យចចាមអារ៉ាមរបស់គាត់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានតិចតួចក៏ដោយក៏ការអះអាងដ៏គួរឱ្យរន្ធត់មួយទៀតទាក់ទងទៅនឹងទំនាក់ទំនងយ៉ាងស្និតរមួតរបស់គាត់ជាមួយ Fan Bingbing (范冰冰) ។ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍអាជីពភាពយន្តនិងទូរទស្សន៍ របស់នាង Fan Bingbing បានធ្វើដំណើរតែម្នាក់ឯងទៅកាន់ហុងកុងហើយស្វែងរកការជួយគាំទ្រពី Sammo (ហុង ជិងប៉ាវ) ដែលទំនងជាមានទំនាក់ទំនងអាជីវកម្មនៅពេលនោះ ។ មិនយូរប៉ុន្មាននាងក៏បានក្លាយជាតារាដ៏ល្បីមួយរូបក្នុងវិស័យភាពយន្តក្រោមការដឹកនាំរបស់ ហុង ជីងប៉ាវ ដែលជាអ្នកដឹកនាំនិងបានវិនិយោគ ក្នុងដំណើរការភាពយន្តចិន ក្នុងគ្រានោះនាំឱ្យមនុស្សជាច្រើននិយាយថា (ហុង ជីងប៉ាវ) ជា “Godfather” របស់នាង។ មិនយូរប៉ុន្មានពាក្យចចាមអារ៉ាមបានចាប់ផ្តើមអណ្តែតឡើងនៅជុំវិញខ្លួន Fan Bingbing ដោយចៃដន្យនាងធ្លាក់ខ្លួនមានផ្ទៃពោះហើយសម្រេចចិត្តរលូតកូនចោល ដែលនាំឱ្យមានការបាត់បង់ឈាមច្រើននិងតម្រូវឱ្យមានការព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យ ។ បន្ថែមពីលើព័ត៌មានដែលកំពុងតែឆេះខ្លាំងមយយនេះ អ្នកគ្រប់គ្រងម្នាក់នៅក្រុមហ៊ុន Huayi Brothers Media Corporation បានអះអាងថាប្អូនប្រុសរបស់ Fan Bingbing (វ៉ាយ) ដែលមានអាយុ 19 ឆ្នាំគឺជាកូនលួចលាក់របស់នាងជាមួយនឹងតារាសម្តែងក្បាច់គុនដែលមាននាមត្រកូល “ហុង” ។ បើទោះបីអ្នកទាំងពីរ បានបដិសេធមិនទទួលស្គាល់ក៏ដោយក៏នៅតែជាមន្ទិលក្នុងខ្សែភ្នែកទស្សនិជកនដដែល។ទោះជាយ៉ាងណាក៏ដោយ Sammo បានសារភាពថាគាត់ពិតជាមានកាដូផ្ទះដ៏ប្រណិតមួយសម្រាប់ Fan Bingbing ។ យោងតាមការលើកឡើងរបស់ ​​Sammo, (វាគឺជានិមិត្តរូបនៃការដឹងគុណរបស់គាត់ប៉ុណ្ណោះ ប៉ុន្តែគាត់មិនដែលបានចូល ឬត្រូវបានអញ្ជើញឱ្យចូលទៅក្នុងផ្ទះនោះឡើយ។