ភ្នំពេញ៖ក្រោយសង្កេតឃើញមានការចុះអ័ព្ទនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនក្រសួងធនធានទឹកនិងឧតុនិយមបានសន្និដ្ឋានតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្របឋមថាសំណើមនិងអ័ព្ទគឺជាសញ្ញាបង្ហាញពីការប្រែប្រួលអាកាសធាតុ (Climate Change)នៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
ចំពោះមូលហេតុធំៗចំនួន៤ដែលបណ្ដាលឲ្យមានការចុះអ័ព្ទនោះក្រសួងធនធានទឹកនិងឧតុនិយមតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ធ្នូនេះបានបកស្រាយថា ដោយសារទី១. ក្នុងរយៈពេលមួយថ្ងៃ សំណើមមានការប្រែប្រួល ដោយគម្លាតគ្នាខ្ពស់ (ពេលព្រឹកព្រលឹម ៩០%, ថ្ងៃត្រង់ និងល្ងាច ៥០%) យើងសង្កេតឃើញគម្លាតរហូតដល់ ៤០% ។ ២ , សីតុណ្ហភាពទឹកសន្សើមខ្ពស់ ២៥-២៧ °C ។៣, រំហួតខ្ពស់ ។ និងទី៤, អាចបង្កឡើងដោយភាគល្អិតកខ្វក់តូចៗ (ស្ពាន់ធ័រ និងកាបូនឌីអុកស៊ីត) ដែលកើតឡើងពីកាកសំណល់ ធូលីហុយនោះ (មានទំហំជាមធ្យម ១-១០ មីក្រុង ឬខ្លះមានទំហំតូចជាង ១ មីក្រុង) ៕