បើតាមការចេញផ្សាយរបស់គេហទំព័រកម្សាន្ដ MThai នៅរសៀលថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2018 បានឱ្យដឹងថា ពិតរឿងមិនគួរឱ្យនឹកស្មានដល់ថា ប្រទេសហ្វីលីពីន ពិតជាសម្បូរនារីមានរូបឆោមស្រស់ស្អាតយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះសោះ ។ ជាក់ស្ដែង ប្រទេសមួយនេះ បានដណ្ដើមមកុដបវរកញ្ញាលំដាប់ថ្នាក់ពិភពលោករហូតដល់ ៤ ជំនាន់ហើយ នៅក្នុងនោះដែរ ឆ្នាំ 2018 នេះ កម្មវិធីបវរកញ្ញាចក្រវាឡ ក៏ត្រូវបានបំពាក់ឱ្យនារីហ្វីលីពីនផងដែរ ។
តោះមកស្គាល់បវរកញ្ញាហ្វីលីពីនទាំង 4 ជំនាន់ ថាតើមានអ្នកណាខ្លះទៅនោះ សូមទស្សនារូបភាពខាងក្រោម ៖
១-នាង Catriona Gray បវរកញ្ញាចក្រវាឡ Miss Univers 2018
២-នាង Pia Wurtzbach បវរកញ្ញាចក្រវាឡ Miss Univers 2015
៣-អ្នកនាង Margarita Moran បវរកញ្ញាចក្រវាឡ Miss Univers 1973
៤-អ្នកនាង Gloria Diaz បវរកញ្ញាចក្រវាឡ Miss Univers 1969