ព័ត៌មាន Tvpool ចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា កំពូលតារាសម្ដែងដ៏ល្បីនាង អាំ ផាត់ឆារ៉ាផា ឆ្នាំនេះបានឆ្លងពិធីខួបកំណើតគម្រប់វ័យ ៤០ ឆ្នាំរបស់ខ្លួន ជាមួយនឹងមិត្តភក្ដិជិតស្និទ្ធច្រើននាក់ទៀត ។ មិត្តសម្លាញ់ច្រើនដួងដែលនាំគ្នាចូលរួមជប់លៀងឆ្លងខួបកំណើតឱ្យតារាស្រី អាំ ផាត់ឆារ៉ាផា យប់មិញនេះ មានតារាសម្ដែងជើងចាស់ អេន ថងប្រាក់ស៊ុម តារាស្រី នុន វរៈនុត និង ស្រីស្រស់ អែហ្វ ថៈសៈអន ដែលពួកគេសុទ្ធតែជាសិល្បការិនីឈានមុខក្នុងសង្គមសិល្បៈថៃ ។
បើទោះបីជាអាយុ ៤០ ឆ្នាំហើយក្ដី តែភាពសិចស៊ី និងការរក្សាសម្រស់ឱ្យនៅវ័យក្មេងគឺមិនប្ដូរឡើយ ទោះមើលជ្រុងណាក៏ហាក់មិនចាស់ជ្រេតាមវ័យទាល់តែសោះ ពោលគឺនាងនៅតែក្មេងស្អាត សាច់ឈាមទៀតសោតក៏ភ្លឺថ្លា ម៉ដ្ឋរលោងដូចទើបតែមានវ័យ១៨ឆ្នាំ អ៊ីចឹង គួរឱ្យកោតសរសើរ ៕










