ដូចប្រិយមិត្តបានជ្រាបហើយថា ចំពោះតារាឯកស្រី ជុយ វរ័តយ៉ា និង ឌីជេ ភុត ភុតិឆៃ បន្ទាប់ពីអ្នកទាំងពីរបានសិក្សាចិត្តគ្នាអស់រយៈពេលជាង 5 ឆ្នាំមកហើយនោះ ទើបនៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 កន្លងទៅថ្មីៗ អ្នកទាំងពីរបានដឹកដៃគ្នាចូលរោងពិធីអាពាហ៍ពិពាហ៍ ។ យ៉ាងណាមិញ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់តារាឯកមួយគូនេះ គេមើលឃើញថា មានតារាសិល្បៈថៃជាច្រើនបានចូលរួមសម្ដែងក្ដីអបអរ។
ក្រោយរៀបអាពាហ៍ពីពាហ៍រួចមិនទាន់បានប៉ុន្មានផង ស្រាប់តែធ្លាយដំណឹងមកថា ភរិយារបស់ឌីជេ ភុត ពោលមានបញ្ហារឿងលើគ្រែនៅថ្ងៃដំបូង ដែលជាហេតុធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន ។ តាមរយៈសារព័ត៌មាន Tvpool ដែលទើបចេញផ្សាយនេះ បានឱ្យដឹងថា តារាឯកស្រីរូបនេះ បានចូលខ្លួនបកស្រាយពីព័ត៌មានលើគ្រែនេះ នៅក្នុងកម្មវីធី Talk Show របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ១។
នាងបានឆ្លើយតបថា នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ដំបូងនោះ ដោយសារមានបញ្ហារឿងគ្រែគេង ភុត គេជាមនុស្សដែលមិនចូលចិត្តភាពរញ៉េរញ៉ៃ និងមានតុក្កតាអ្វីច្រើនទេ ទើបធ្វើឱ្យពួកគេមិនបានក្រេបទឹកឃ្មុំនៅថ្ងៃដំបូងនោះតែម្ដងទៅ។ នាងបានបន្ដទៀតថា អ្នកទាំងពីរមានគម្រោងទៅក្រេបច័ន្ទទឹកឃ្មុំនៅបរទេស និងតាមតំបន់ធម្មជាតិបៃតង ដែលជាទីកន្លែងមនោរម្យ និងស្រស់ស្រាយ នៅក្នុងពេលឆាប់ៗខាងមុខនេះ ៕