សិទ្ធ ផ្តើមក្រឡុកទីផ្សារជាថ្មីក្រោយចេញ MV បទថ្មីចាក់ដោតក្តៅអ៊ុនៗ

0

ភ្នំពេញ៖ ក្រោយបាត់មុខពីពិភពសិល្បៈមួយរយៈធំ តារាចម្រៀងក្នុងទ្រនំផលិតកម្មថោន លោក សិទ្ធ បានចាប់ផ្តើមក្រឡុកទីផ្សារ​សារជាថ្មី ក្រោយបានបញ្ចេញ MV បទ «ម្នាក់នេះនៅរស់ទេ» ដែលជាបទមួយដឹកនាំដោយលោក វ៉ាត លីម៉េង ។​
បទ«ម្នាក់នេះនៅរស់ទេ» បានបង្ហោះជាផ្លូវការក្នុងផេករបស់ថោននៅព្រឹកថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៨ ដោយ មានអ្នកគាំទ្រជាច្រើន Like និង Share ហើយក៏កំពុងក្លាយជាបទចាក់ដោតអារម្មណ៍ទស្សនិកជន​របស់ខ្លួន ជា​មួយអត្ថន័យ និង ទិដ្ឋភាពក្នុងសាច់រឿងនៃ MV ស៊ីជម្រៅបេះដូង ។​
ក្រៅពីអត្ថន័យត្រូវសាច់រឿង​របស់យុវវ័យ បទនេះក៏បានបង្កប់នូវ​អត្ថន័យអប់រំ សម្រាប់​អ្នកបាត់បង់ស្នេហា កុំសម្លាប់ខ្លួនដោយសារតែស្នេហាក្បត់នោះ ជីវិតពិតមានតម្លៃ ឲ្យរៀនរស់ប្រឈមនឹងបញ្ហាវិបត្តិស្នេហា ។​
តោះ មកទស្សនា​បទចម្រៀង «ម្នាក់នេះ​នៅរស់ទេ» ដូចខាងក្រោមនេះ៖