តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅល្ងាចថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2018 បានឲ្យដឹងថា កំពូលតារាសម្ដែងថៃសិចស៊ី អាំ ផាត់ឆារ៉ាផា បានបង្ហោះរូបភាពនៅលើអីនស្ដាក្រាមរបស់ខ្លួន សម្ញែងគ្រឿងពេជ្រពេញមួយរាងកាយ ដែលគេអាចប៉ាន់តម្លៃដល់ខ្ទង់រាប់លានដុល្លារសហរដ្ឋអាមេរិក ។
មួយរយៈចុងក្រោយនេះគេបានដឹងថា កំពូលតារាសម្ដែងស្រីជួរមុខរូបនេះ កំពុងចងសម្ព័ន្ធភាពស្នេហាក្រៅចង្កោមសិល្បៈជាមួយកំលោះរូបសង្ហា និងជាទាយាទហាងពេជ្រលំដាប់ទីមួយនៅក្នុងប្រទេសថៃផងដែរ ។តែយ៉ាងណាមិញ តារាស្រីវ័យជាង 39 រូបនេះ បានត្រឹមតែច្រានចោលព័ត៌មានស្នេហានេះ និងប្រកាសថា គ្រាន់តែកំពុងមើលចិត្តតែប៉ុណ្ណោះ មិនមែនជាសង្សាអ្វីនោះទេ។
នាងបានរៀបរាប់នៅលើអ៊ីនស្ដាក្រាមនាងថា គ្រាប់ពេជ្ររបស់រាជនីសម្រស់ មួយគ្រាប់ 30 ការ៉ាត់ ដែលមានតម្លៃខ្ទង់លានដុល្លារ ៕



