ភ្នំពេញ៖ ផលិតករ រ៉េត ដែលមានឈ្មោះពេញ ហៀង ចាន់ណារ៉េត បានសម្រេចចូលរោងជ័យក្រាបផ្ទឹមក្បាលដល់កន្ទេល ជាមួយកូនអ្នកមានទ្រព្យស្តុក ដែលជាអ្នកខេត្តបន្ទាយជ័យ ក្រោយបរាជ័យស្នេហាជាមួយតារាចម្រៀង យូរី កន្លងទៅ ។
មង្គលការនេះដែរបានប្រារពឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅគេហដ្ឋានខាងប្រុស ក្នុងទឹកដីចំការដូង ក្រោយបានរាប់អាន និងស្គាល់ គ្នា អំឡុងផលិតកររ៉េត មានទុក្ខធំដោយសារស្នេហានោះ ។
បើតាមប្រភពបានបញ្ជាក់ថា ខាងស្រីជាជាកូនអ្នកមានទ្រព្យស្តុកក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែជាប់ឈ្មោះជាអ្នកមេម៉ាយសាច់ខ្ចីកូនមួយ មានកូនប្រុសវ័យ ប្រហែល ៥ឆ្នាំ ដោយបានហៅលោករ៉េតប៉ាប៉ាពេញមាត់ ។ ទោះបីជាយ៉ាងណាអ្វីដែលគួរឲ្យសរសើរនោះ គឺសម្រស់របស់ភិរយា លោករ៉េត ស្រស់សោភា មិនចាញ់តារាប៉ុន្មាននោះទេ ៕
ទស្សនារូបភាពដូចខាងក្រោមនេះ៖














