Real Madrid បន្តដំណើរ​ឈ្នះក្រៅទឹកដី

0

ក្រោយពីបណ្តេញគ្រូបង្វឹក Julien ចេញគេសង្កេត​ឃើញថាទម្រង់លេងរបស់ Real Madrid កើនឡើងគួរ​ឲ្យកត់សម្គាល់ ទាំងការលេងក្នុង និងក្រៅទឹកដី ក្នុងការប្រកួតនារដូវកាលនេះ​ជាមួយគ្រូបង្វឹកថ្មី Solari សញ្ជាតិអាហ្សង់ទីន​ ដោយបានបង្ហាញផ្លែផ្កាមួយទៀត​នារាត្រីយប់មិញ ក្នុងប្រកួតក្រៅទឹកដីឈ្នះ Celta Vigo 2-4 ។​

បីពិន្ទុ​ក្នុងការប្រកួតបានបូកបញ្ចូលឲ្យ Real តាមរយៈគ្រាប់បាល់ Benzema នៅនាទី ២៣ គ្រាប់បាល់អនហ្គោរបស់ Cabral នៅនាទី​៥៦ បាល់ប៉េណ័លទីរបស់ Ramos នៅនាទី​៨៣ និង Ceballos នៅនាទី​ ៩០+១ ។ សម្រាប់ក្លិបម្ចាស់ផ្ទះ Celta Vigo រកបាននៅនាទី ៦១ គ្រាប់បាល់របស់ Mallo និង Mendez នៅនាទី​90+4 ។​
លទ្ធផលនេះបានធ្វើឲ្យ Real Madrid រំកិលឡើងមកលេខរៀងទី ៦ ក្នុងចំណោម ១២ប្រកួតមាន ២០ ពិន្ទុ ចាញ់ក្លិបកំពូល​តារាង​ Barcelona ៤ពិន្ទុ ប៉ុណ្ណោះ ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ
ទស្សនាវីដេអូការប្រកួតដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=UuitR8oMYvE