ភ្នំពេញ៖ បើទោះបីជារឿង JailBreak បានចេញផ្សាយជាច្រើនខែហើយក្តី ប៉ុន្តែរឿងដែលបកប្រែថាបំបែកគុកនេះក៏នៅតែទទួលបានការចាប់អារម្មណ៍សារជាថ្មី ជាមួយប្លង់ថតរសើប របស់តួស្រី សម ថារ័ត្ន និងតួប្រុសជីនប៉ូលី ។
ប្លង់ថតនេះ គេឃើញថា សម ថារ័ត្ន អៀនផង ខ្មាស់ផង ទម្រាំថតត្រូវ ព្រោះជាប្លង់ត្រូវជញ្ជក់មាត់គ្នា នៅក្នុងគុក ។
សម ថារ័ត្ន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយវីដេអូថា Hardest scene(ប្លង់ថតពិបាកបំផុត) មានអ្នកទទូចអោយផុស អាត្មាខំលាក់យូរហើយ ថាមិនផុសទេឈុតក្រៅឆាកហ្នឹង! គ្នាអៀនឡើងក្ដៀន...។ ?អាចស៊ែរ វីដេអូពីវិធីសំអាតធ្មេញនេះបាន។ មិននិយាយលេងសើចទេ ឈុតនេះពិបាកជាងឈុតវាយគ្នាឆ្ងាយណាស់! បើអោយវៃគ្នាជាមួយគាត់ ប្រហែលងាយវិញ។
ក្នុងបទសម្ភាសន៍យ៉ាងខ្លីប្រាប់ OBN Asia ថារ័ត្ន ថា«អួយបង ពិបាកណាស់ ច្រើនដងណាស់» ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖