ភ្នំពេញ៖ តារាចម្រៀង និងកំប្លែង លោកឈុន សុវណ្ណភក្តី ហៅនាយក្តី នឹងចូលខ្លួនមកបង្ហើរសំនៀងក្នុងកម្មវិធី OBN Music នាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ វេលាម៉ោង៨ និង៣០នាទី ដល់ម៉ោង ៩ និង៣០នាទី យប់។
បងធម៌នាយចឺម រូបនេះបានលើកឡើងថា សម្រាប់ខ្ញុំពិតជាសប្បាយចិត្ត ដែលខាងកម្មវិធី OBN Music របស់ផេក OBN Asia បានផ្តល់កិត្តិយសដល់រូបខ្ញុំ បាទចូលខ្លួន ក្នុងកម្មវិធីតន្ត្រីខាងលើ ។ លោកថា កន្លងទៅលោកបានតាមដានកម្មវិធី តន្ត្រីនេះដែរ ដោយឃើញ ថាប្លែក ដោយស្តាយបែកក្រោយ(Background)នៃឆាកប្រើរបៀបបរទេស ដែលជាជ្រុងឲ្យខ្ញុំចាប់អារម្មណ៍ ហើយអ្វីដែលកាន់តែពិសេសនោះ គឺឲ្យតារាចម្រៀង ច្រៀងផ្ទាល់តែម្តង។
នាយក្តី បានលើកឡើងថា សម្រាប់កម្មវិធី តន្ត្រីនេះខ្ញុំនឹងលើកយកបួនបទ ដែលកំពុងល្បីក្នុងស្រទាប់មហាជនយកមកច្រៀង ប៉ុន្តែសុំលាក់ចំណងជើងសិន ហើយសង្ឈឹមថាអ្នកគាំទ្ររបស់ខ្ញុំ នឹងចូលរួមគាំទ្រ តាមរយៈការផ្សាយផ្ទាល់នៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះតែម្តង ៕





