ប៉ែន សន្យា​ កំពុងល្បីខ្លាំងលើទីផ្សារតាមរយៈបីបទ​ក្រោយតស៊ូក្នុងជីវិតទាំងព្យុះភ្លៀង​

0

ភ្នំពេញ៖ តារាចម្រៀងបញ្ចប់កុងត្រាជាមួួយផលិតកម្ម Dream លោក ប៉ែន សន្យា កំពុង​តែបញ្ច្រាបទីផ្សារ​ដោយល្បីខ្លាំង​តាមរយៈបីបទ ដែលបានចេញជាផ្លូវការ​ នៅលើ​ បណ្តាញសង្គមហ្វេសប៊ុក និងយូធូប ។​

តារាចម្រៀង​ដែលមកពីស្រុកស្ទោង​ ខេត្តកំពង់ធំរូបនេះ បានប្រាប់ Obn Asia ថា បើនិយាយពីរឿងចូលសិល្បៈនេះ ខ្លួនបានប្រឡូករយៈពេល ៣ឆ្នាំហើយ ដោយធ្លាប់ឆ្លងកាត់​ការប្រឡងកម្មវិធីជាច្រើន ហើយបច្ចុប្បន្នក៏បានចូលជ្រកក្នុងផលិតកម្ម Dream ជាផ្លូវការ ដោយមានបទចម្រៀង ជាច្រើន​បានចេញផ្សាយ​។​
ហក់ចូលច្រៀងក្នុងវិថីសិល្បៈតារាចម្រៀងអាយុ ២៧ឆ្នាំ​រូបនេះ បានចេញបទ ចែកផ្លវគ្នា សង្សារបងឬសង្សារគេ ឡើងឡានក្រុងមិនទាន់ រាំចឹង កន្រឹមរកគូ ម្ចាស់សុបិន្ត សុំទោសដែលដៀលព្រៃវែង ចង់រស់ក្បែរពុកម៉ែ/ ហើយនិង ចេញឆាប់នេះ original song ស្នេហ៍តែកូនក្មេងម្នាក់នេះ ផងដែសរុប១០បទហើយ ។​
ក្នុងចំណោម បទខាងលើនេះ បទដែលទទួលបានការគាំទ្រ​ខ្លាំងជាងគេគឺបទ​ ចែកផ្លូវគ្នា ម្ចាស់សុបិន្ត និង​បទ​ សុំទោសដែលដៀលព្រៃវែង ។​

មុនក្លាយជាតារាចម្រៀង ខ្លួនបានឆ្លងកាត់រឿងជាច្រើន ដោយចេញពីស្រុកកំណើត​តាំងពីអាយុ ១៥ឆ្នាំ ដោយធ្វើការបណ្តើរ និង​ឆ្លៀត​រកឱកាសដើម្បីក្លាយ​ខ្លួនជាតារាចម្រៀង បំពេញក្តីសុបិន ដោយចូលរៀនវគ្គច្រៀ​ង​ជាលោកគ្រូ អ្នកគ្រូនៅសាលាមួយ ។​ បន្ទាប់មក ក៏ចូលច្រៀង នៅកម្មវិធីមួយនៅវត្តសំរោងអណ្តែត ផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍លេខ ៥ ជាប់ចំណាត់ថ្នាក់លេខ ៣ ។​
និយាយរឿងពីរឿងជីវិតសិក្សា​តារាចម្រៀងរូបនេះ ត្រឹមបញ្ចប់ថ្នាក់ទី​១២ ក្រោយការតស៊ូ ឆ្លងទឹក ហែលទឹកសិក្សា​នៅស្រុកកំណើត ៕

ស្តាប់ពីរបទខាងក្រោម៖

https://www.youtube.com/watch?v=yM-0jklg8Do&feature=share

https://www.youtube.com/watch?v=YUPskXOCTO4&feature=share