ក្រោយពីប្រកូកប្រកាសនិងបង្ហាញរថយន្តស៊េរីថ្មី ដែលកញ្ញាបានទិញ កាលពីពេលកន្លងទៅថ្មីៗនេះ ក៏ស្រាប់តែមានការងឿងឆ្ងល់ថា អៀ ម៉េងលិ តារាសម្តែងសិចស៊ី និងជាប់មន្ទិលថាអតីតសង្សារនាយចឺមផងដែរនោះ ហេតុអ្វីក៏មានម្លេះ មានលទ្ធភាពទិញរថយន្ត បើកហាងកាហ្វេ ហាងអ៊ុតសក់ ខណៈដែលទីផ្សារថតមិនសូវបង្ហាញវត្តមានប៉ុន្មាននោះ ?
សប្តាហ៍មុន អៀ ម៉េងលិ បានបង្ហាញរថយន្ត Mazda បកពីស្រោមមួយគ្រឿង ដែលបញ្ជាក់ថា ជាកម្មសិទ្ធរបស់នាង ទិញចេញពីក្រុមហ៊ុនតែម្តង ដែលបង្កើតជាចម្ងល់ដល់អ្នកសិល្បៈដូចគ្នា ថាតារាសិចស៊ីរូបនេះមានជាងអាយុ ស្របពេលដែលនាងទើបតែមានវ័យ ២០ឆ្នាំផ្លាយ បើធៀប ទៅនឹងអ្នករកស៊ីខ្លះ មិនស្មើនាងផង ខណៈដែលអ្នកខ្លះមានអាយុ ៤០ ឆ្នាំទៅហើយនោះ ។
រឿងនេះដែរ ក៏បានបង្កើតជាចម្ងល់សួរដេញដោល ហើយម្សិលមិញនេះដែរ Pila Nyla (នីឡា) ដែលគេស្គាល់ថាជាកូនស្រីលោកតាវិចទ័រ នោះ បានសរសេរថា «ឡូយម្លេះ គេរកស៊ីអី? បានលឿនម្លេះ»។
ក្រោយមកគេឃើញ អៀ ម៉េងលិ បង្ហោះតបវិញថា «Pila Nyla អរគុណនីឡាដែលបានចំនាយពេលដ៏មានតំលៃមកតាមដានរឿងខ្ញុំ ពេលshare មានបានចូលអានអត្ថន័យគេចុះអត់បានឆ្ងល់ចំឡែកមេស ???សុំទោសមួយរយៈនេះទំនេរខ្លាំងមែន អត់មានអីថតមែន បើអត់មានខ្ញុំចែកអោយខ្លះ ខ្ញុំមានច្រើនណាស់រវល់ដកខ្លួនមិនរួចផង»៕