ភ្នំពេញ៖ តារាសម្ដែងជើងចាស់ល្បីឈ្មោះ អ្នកស្រី អ៊ឹម ផល្លា បានជាសះស្បើយពីជំងឺកូវីដ១៩វិញហើយ ក្រោយសម្រាកព្យាបាលអស់រយៈពេល ១៧ថ្ងៃ នៅដឹព្រីមៀ លែន សែនសុខ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី២១ ឧសភានេះ អ្នកស្រី អ៊ឹម ផល្លា បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំបានចេញពីពេទ្យហើយ នាងខ្ញុំសុំថ្លែងឣំណរគុណ ដល់សម្ដោចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន? និងសូមឣរគុណ ដល់ លោកក្មួយ ហ៊ុន ម៉ាណែន និងលោកជំទាវក្មួយ ដែលបានផ្ដល់ ជាសំភារះ និងឣាហារ បបូរណាស់ ហើយខ្ញុំសូមឣរគុណដល់ក្រុបគ្រូពេទ្យឣាវស ដែលខិតខំយកចិត្តទុកដាក់មើលថែមិង និងឣ្នកជំងឺកូវិត19ទាំងឣស់គ្នា ឣរគុណខ្លាំងណាស់» ។
អ្នកស្រីបន្តថា «ដឹងខ្លួនឣែងឆ្លងកូវិតដំបូង គិតថាប្រហែមិនបានទៅផ្ទះវិញទេ ព្រោះខ្លួនខ្ញុំឈឺទ្រុតទ្រោមណាស់ ឣាឡូវរយះពេល ១៧ថ្ងៃ ខ្ញុំបានចេញទៅហើយ គ្រូពេទ្យយើងពូកែខ្លាំងណាស់❤ ខ្ញុំសូមឣរគុណម្ដងទៀត ដល់ក្រុមគ្រូពេទ្យទាំងឣស់» ៕



