អាជ្ញាធរខេត្តព្រះសីហនុ ឆ្លើយតបទៅគណនេយ្យ ហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានបង្ហោះពាក់ព័ន្ធ និងការផាកពិន័យ

0

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១​ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណេនយ្យខាងលើ បង្ហោះថា “សូមថ្នាក់ដឹកនាំ ជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះ មួយភ្លេតសោះមកផាកលុយ$50ដុល្លារដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការប្រមាន លើកទី១ មកដល់ភ្លាមអត់និយាយណែនាំ ទេហាឡើងផាកលុយតែម្តង សំខាន់គាត់អ ត់អោយថតរូបផុសទេ បើរ គាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងគ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់ៗ“ ។

ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ សូមជំរាបថា កាលពីថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ២០២១ វេលាម៉ោង​១៥:០០នាទី លោកវរ:សេនីយ៍ត្រី​ ផាត់​ សោភ័ណ​ ជាប្រធានក្រុមល្បាតចល័ត ក្នុងភូមិសាស្រ្តសង្កាត់លេខ៤​ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃេីញស្រ្តីម្នាក់​ ក្មេងតូចម្នាក់និងបុរស់ម្នាក់​ នៅក្បែរគ្នា​ នៅចំណុចផ្លូវអូរ៣​ ការ៉ាសាំងPTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ ជាប់ខ្លួនតែម្ដង)​ហើយស្ត្រីខាងលេី ក៏បានពរក្មេងគេចខ្លួនបាត់​ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន​ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំ គាត់អោយពាក់ម៉ាស់​ រួចពន្យល់អោយយល់ដឹង ពីការផាក់ពិន័យ​គាត់ក៌ព្រមទទួលស្គាល់កំហុស​និងយល់ព្រមបង់ពិន័យ​។

ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូល ទៅក្នុងអគារស្នាក់នៅ ​មិនព្រមចេញមកស្ដាប់ការណែនាំ របស់សមត្ថកិច្ចទេ​ លុះប្រហែលជាកន្លះម៉ោងក្រោយ ដោយមានមិត្តរបស់គាត់ ទៅហៅគាត់ទេីបគាត់ព្រមចេញមក​ ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រម ដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួន ក្នុងការមិនគោរព ទៅនឹងវិធានការរដ្ឋបាល៕