ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំហង្សមាស អ្នកនាង សួស វីសា បានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកតេស្តលើកចុងក្រោយ ។


តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មុននេះបន្តិច សួស វីសា បានសរសេរយ៉ាងវែងអន្លាយថា «ថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19 ហេីយ ? ក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំ ចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារ Great Duke ត្រឡប់ទៅផ្ទះវិញហេីយ? ប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីសក្ត័ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន 14ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី20 ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដេីម្បីយកសំណាក ជាលេីកចុងក្រោយដេីម្បីអោយកាន់តែច្បាស់ថា ខ្ញុំពិតជាបានជាសះស្បេីយពីជំងឺ COVID-19 100% ពិតប្រាកដមែន?
រយៈពេល17ថ្ងៃគត់ ដែលខ្ញុំបានមកសំរាកព្យាបាលជំងឺ COVID-19 នាងខ្ញុំសូមគោរពថ្លែងអំណរគុណ អស់ពីចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្រប់ស្ថាប័ន គ្រប់ផ្នែកដែលលោកបានយកចិត្តទុកដាក់ មេីលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសកកម្មដ៏សស្រាក់សស្រាំ នៅទីនេះចេញពីបេះដូង? សូមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា នឹងបន្តជួយស្រោចស្រង់ផ្តល់ ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀត ដេីម្បីអោយពួកអាចគាត់រស់រាន មានជីវិតបានទៅជួបក្រុមគ្រួសារ របស់ពួកគាត់វិញ? គុណូប្បការៈរបស់លោកគ្រូ អ្នកគ្រូពេទ្យយេីងខ្ញុំ នឹងចងចាំដឹងគុណអស់មួយជីវិត? ចំណែកឯលទ្ធផលយកសំណាកលេីកទី2 របស់អ្នកផ្ទះខ្ញុំ កូនខ្ញុំ គឺអវិជ្ជមានទាំងអស់ ហេីយការយកសំណាកជាលេីកទី4 របស់ប្តីខ្ញុំក៏អវិជ្ជមានដែរ ហេីយពេលនេះខ្ញុំក៏អវិជ្ជមាន 2ដងដែរ ចឹងខ្ញុំអាចទៅផ្ទះបានហេីយ??» ។



