ភ្នំពេញ៖ ពិតជាចូលរួមត្រេកអរ ចំពោះតារាចម្រៀងវ័យក្មេង ប្រចាំហង្សមាស ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារសុខា ដើម្បីបន្តតាមដានសុខភាព ។
លោក ហេង ឡុង បានសរសេរលើហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៣ មីនាថា «កញ្ញា វី ឌីណែត ពិតជាបានជាសះស្បើយ ពីជំងឺកូវីដ19 ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត នៅអូតែលសុខា សូមបងប្អូនកំពុងព្យាបាល កុំអស់សង្ឃឹម!» ។


