ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង នាយចឺម បានបង្ហោះសារតាមហ្វេសប៊ុកថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ខ្ញុំបាទ និងក្រុមគ្រួសារ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះខ្ញុំបាទបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) ?❤️ ប៉ុន្តែក្នុងអំឡុងពេលនេះខ្ញុំ និងក្រុមគ្រួសារក៏កំពុង ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រខ្ញុំបាទទាំងអស់គ្នា ដែលបានបារម្ភនិងសួរសុខ ទុក្ខជាច្រើនមកដល់ខ្ញុំ សូមប្រុងប្រយ័ត្ននឹងបន្តការពារ ថែទាំសុខភាពអោយកាន់តែខ្លាំង បន្ថែមទៀតចំពោះកូវិដ១៩នេះ “៣កុំ ៣កាពារ”?❤️❤️❤️?» ។