ភ្នំពេញ៖ តារាចម្រៀងហង្សមាស វី ឌីណែត បានរៀបរាប់ថា ខំលេបបាយទាំង ទឹកភ្នែក ដោយសារការធ្វើទុក្ខនៃជំងឺកូវីដ១៩ ខណៈម្ដាយរបស់នាង កាន់តែធ្ងន់ ត្រូវបញ្ជូនទៅ សង្គ្រោះបន្ទាន់។
តារាចម្រៀងហង្សមាស រូបនេះបានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក ថានាងខ្ញុំពេលនេះបានធូរស្បេីយ ច្រេីនហេីយ អរគុណបងប្អូនទាំងអស់ ដែលបានបារម្មណ៍សួរនាំ។
នាងបន្តទៀតថា «អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំ ទោះជាលេបពិបាកយ៉ាងក៏ដោយ ដេីម្បីទប់ទល់ជំងឺនឹងថ្នាំ អ្វីដែលគួរបារម្មណ៍ពេលនេះ គឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19ដែរ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ ហេីយអ្វីដែរកាន់តែគួរបារម្មណ៍ គឺម៉ាក់របស់ខ្ញុំពេលនេះ គាត់ធ្វេីទុកខ្លាំងណាស់ ហេីយពេលនេះគេបានប្ដូរគាត់ ទៅសង្រ្គោះបន្ទាន់ហេីយ សូមទេវតា តាមថែរក្សាពួកគាត់ផង »។
ជាមួយគ្នានេះ នាងក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ ដែលបានយកចិត្តទុកដាក់ ព្យាបាលពួកគាត់ក៏ដូចជានាង សូមកំលាំងចិត្តអោយម៉ាក់នាងផង៕