ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្លឹបហាត់ប្រាណ ហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ដូច្នេះសូមអ្នកពាក់ព័ន្ធដែលធ្លាប់ចូលទីនោះ ទៅធ្វើតេស្តជាបន្ទាន់ ។
យោងតាមហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅព្រឹកថ្ងៃទី១៨ មីនានេះបានបញ្ជាក់ថា «ករជាវិជ្ជមានកូវីដ-១៩ បានចូលក្នុងខ្លឹបហាត់ប្រាណហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ ២០២១ ។
សូមអញ្ជើញបងប្អូន ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅ ក្នុងខ្លឹបហាត់ប្រាណហ្វឹតហ្សេន (Fit-Zone) ពីថ្ងៃទី ១ ដល់ទី១២ ខែមីនា ឆ្នាំ ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យដែល បានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញឬខេត្តរបស់អ្នក និង ពាក់ម៉ាស់ជាប្រចាំ។
ចំពោះបុគ្គលដែលមិនមាន រោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ថ្ងៃរាប់ពី ថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។
អ្នកពាក់ព័ន្ធសូមទៅធ្វើតេស្តនៅ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕