អាណិតណាស់! កុមារ ៦នាក់ឆ្លងកូវីដ១៩ ក្នុងនោះមានកុមារម្នាក់ អាយុត្រឹមតែជាង ១ខួបប៉ុណ្ណោះ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦២នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានកុមារតូចៗចំនួន ៦នាក់ផងដែរ បានឆ្លងជំងឺក៏កាចសាហាវមួយនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងបន្តថា កុមារទាំង៦នាក់ដែលបានឆ្លងកូវីដ១៩នោះរួមមាន៖

១.កុមារាជនជាតិ ខ្មែរ អាយុ ១ឆ្នាំ ៦ខែ មានអាសយដ្ឋាន ស្នាក់នៅខណ្ឌដង្កោ

២.កុមារី ជនជាតិ ខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល

៣.កុមារា ជនជាតិ ខ្មែរ អាយុ ៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង

៤.កុមារី ជនជាតិ ខ្មែរ អាយុ ២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិ២ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង

៥.កុមារី ជនជាតិ ខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិ២ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង

៦.កុមារា ជនជាតិខ្មែរ អាយុ ៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅរាជធានីភ្នំពេញ។

គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕