តារាចម្រៀង សុគន្ធ និសា និយាយបែបនេះ ក្រោយគ្រួសារពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ ក្រោយលោកស្រី កែវ ច័ន្ទនិមល ពិធីការិនីដ៏ល្បីឈ្មោះប្រចាំ ទូរទស្សន៍ ហង្សមាស និងស្វាមី រួមទាំង កូនស្រី បានឆ្លងជំងឺកូវីដ១៩នោះ តារាចម្រៀងល្បីឈ្មោះ សុគន្ធ និសា បាននិយាយបែបនេះទៅកាន់អ្នក គាំទ្រ ដែលព្រួយបារម្ភពីសុខទុក្ខរបស់នាង ។

តារាចម្រៀង សុគន្ធ និសា បានសរសេរយ៉ាងដូច្នេះ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៩ មីនានេះថា ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រើន​សម្រាប់ការ បារម្មណ៍សួសុខទុក្ខ មកលើរូបខ្ញុំនិងក្រុមគ្រួសារ​ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធ តតគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមើលលទ្ធផល​ អ្នកដែលយើងជួបជាប្រយ៉ោល​ តត​គ្នា​ បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេសអោយប្រាកដ ។ ពេលដែលដឹងពត៌មានយប់មិញនេះ ហើយខាងផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯងនិងអ្នកផ្ទះមិន អោយចេញទៅក្រៅឡើយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ ពីរអាទិត្យហើយ​ ។ សូមទោសបងប្អូនដែលខ្ញុំ មិនបានតបសារផងណា​ ហើយសូមជូនពរនិមល និងក្រុមគ្រួសារអោយឆាប់ជា​ ? ចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ​ បើអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន​ ខ្ញុំនឹង​ ធ្វើតេស​។ សូមជូនពរបងប្អូន​ អោយសុខសប្បាយ​ ? (រឿងហេតុមានជាស្រេច​ បើវាត្រូវកើត​ វានឹងកើត​ គ្មានអ្នកណាអាចហាមឃាត់បានឡើយ​ បើគេអោយហើយទទួលវា​ទៅ ☺)​ ??? អរគុណច្រើនបងប្អូនដែលបារម្មណ៍​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត​ ??❤️️❤️️» ។

សូមរំលឹកថា លោកស្រី កែវ ច័ន្ទនិមល បាន ឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។ រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការ តាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩ ៕