សាហាវ! ឳក្មេកទាញកាំបិត ចាក់សម្លាប់កូនប្រសារ ដោយសារតែ…

0

ភ្នំពេញ៖ បុរសវ័យជាង ៥០​ឆ្នាំ​ម្នាក់ បាន​រត់គេច​ខ្លួនចូលក្នុងព្រៃបាត់ស្រមោល ក្រោយពីបានចាក់​សម្លាប់កូនប្រសា​រប្រុស ព្រោះតែរឿងជម្លោះពាក្យសម្ដីបន្តិចបន្តួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពី​យប់ ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ២០២១ ​នៅ​ចំណុច​អូរ​ឈើទាល ភូមិ​កង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ។

ជន​រងគ្រោះ​មានឈ្មោះ ​ចាន់​ឆាយ វ​ណ្ណៈ អាយុ​៣៦​ឆ្នាំ ។​ ចំណែកឪពុកក្មេកជាជន​ដៃដល់មានឈ្មោះ ឈាន់ ឆឿ​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើត​ហេ​តុខាងលើ ។

បើតាមគ្រួសារជន​រង​គ្រោះ​ បានប្រាប់​សមត្ថកិច្ច​ថា ជម្លោះ​ដែល​បង្ក​ហិង្សា​រហូត​ស្លាប់ គឺ​ដោយសារ​ជន​រង​គ្រោះ​ស្រវឹង ហើយ​ប្រកែក​គ្នា​ជាមួយ​ឪពុកក្មេក ​រហូត​ទប់​កំហឹង​ពុំ​បាន​ស្ទុះ​ទៅ​វាយដំ​គ្នា ។ គ្រានោះ​កូន​ៗ​នៅ​ជុំ​គ្នា​៤​ទៅ​៥​នាក់ បាន​ចាប់​ឃាត់ និង​បំបែកចេញ តែ​ជន​រង​គ្រោះ​មិន​ស្តាប់​ទាំង​កំរោល ដេញ​វាយ​ឪពុកក្មេក​រហូត​ម្នាក់​ប្រដាប់​ដោយ​ដំបង ម្នាក់​ប្រដាប់​ដោយ​កាំបិត​ការពារ​ខ្លួន ។ ជម្លោះ​មួយ​ប្រាវ​នោះ ភាគី​ជា​ឪពុកក្មេក​បាន​ស្តាប់​កូន​ៗ តែ​កូនប្រសា​ប្រុស​នោះ​មិន​បាន​ ស្តាប់​នរណា​ម្នាក់​ឡើយ បើ​ទោះបី​បងប្អូន​ព្យាយាម​ចាប់​ឃាត់ ។ ជន​រង​គ្រោះ​បាន​ទាញ​ដំបង​ដេញ​វាយ​ឪពុកក្មេក​បន្ត ចំណែក​ឪពុកក្មេក​ក៏​បាន​ទៅ​យក​ពន្លៀក​ជា​ជ័រ កៅស៊ូ គ្រា​ជន​រង​គ្រោះ​ស្ទុះ​លោត​ទៅ​វាយ ឪពុកក្មេក​រូប​នោះ​ក៏​បាន​ចាក់​ទៅ​វិញ​ ពេល​ប្រតាយប្រតប់​ជា​ច្រើន​ពន្លៀក ក្នុង​យប់​ងងឹត ហើយ​ក៏​រត់​ចូល​ព្រៃ បន្ទាប់​មក​ជន​រង​គ្រោះ​ដេក​ដួល​លើ​ដី និង​ខ្ទប់​របួស​ដោយ​ឃើញ​ហូរ​ឈាម​ច្រើន ភ្លាម​ៗ​នោះ​បងប្អូន​ប្រ​ញ៉ាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ត្រូវ​ដាច់ខ្យល់​ពេល​ដល់​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់​ពិនិត្យ​ទីតាំង និង​ប្រមូល​វត្ថុ​តាង​តាម​ឃាត់ខ្លួន​ជន​ដៃដល់ ។ លុះ​ព្រឹក​ឡើង កម្លាំង​នគរបាល​ប៉ុស្តិ៍ ក្រុង​ព្រហ្មទណ្ឌ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ បច្ចេកទេស​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​គ្រូពេទ្យ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ លើ​សាកសព​នៅ​សាល​ដាក់​សព​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ជាក់ស្តែង​លើ​ដងខ្លួន​សព​មាន​ស្នាម​មុត ដោយ​វត្ថុ​ចុង​ស្រួច​ច្រើន​កន្លែង បណ្តាល​អោយ​ហូរ​ឈាម​រហូត​ស្លាប់ ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ​ត្រូវ​បានប្រគល់​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​ជន​ដៃដល់ជាឳក្មេក ​កម្លាំង​សមត្ថកិច្ច​កំពុង​តែស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោសតាមច្បាប់ ៕