ភ្នំពេញ៖ ស្របពេលដែលការប្រកួតបវរកញ្ញាឯក Miss Grand International ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅក្នុងប្រទេសថៃ នាថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ជិតមកដល់ខាងមុខនេះ កញ្ញាឯកជុំវិញពិភពលោក បានទៅដល់ប្រទេសថៃដើម្បីចូលរួមប្រកួត ប៉ុន្តែមុនពេលប្រកួតពួកគេ ត្រូវធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ ។
ជាមួយគ្នានោះដែរ គេសង្កេតឃើញកញ្ញាឯកប្រទេសម៉ិកស៊ិកូ នាង Angela Yuriar បានទៅថតរូបក្នុងឈុតហែលទឹក បែបស៊ិចស៊ីឈរជិតព្រះពុទ្ធបដិមា រួចបង្ហោះចូលក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង ។
ក្រោយឃើញការបង្ហោះនេះ ប្រជាជនថៃជាច្រើន ដែលកាន់ព្រះពុទ្ធសានា បានសម្តែងការមិនពេញចិត្ត និងបង្ហាញការរិះគន់ខ្លាំងៗផងដែរ ចំពោះទង្វើមិនសមរម្យបែបនេះ ។
យ៉ាងណាមិញក្រោយពេលបង្ហោះ និងមានការរិះគន់ជាច្រើនបែបនេះ នាងក៏សម្រេចចិត្តលុបរូបថតនោះចោលវិញ ក៏ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃមួយចំនួន នៅតែបន្តែស៊ែរចែករំលែក និងចោទសំណួរថា សកម្មភាពរបស់កញ្ញាឯកដ៏អស្ចារ្យ ធ្វើឡើងបែបនេះសាកសមដែរឬទេ?



