ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានអោយដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ទៀត ដែលរត់ចូលលូ ត្រូវសមត្ថកិច្ចអធិការដ្ឋាន នគរបាលខ័ណ្ឌឬស្សីកែវ រុករកចាប់ខ្លួនបានម្នាក់ ខណៈម្នាក់ទៀត កំពុងរត់គេចខ្លួន ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជនសង្ស័យម្នាក់ ភ័យស្លន់ស្លោខ្លាំងពេករត់ចូលលូ ហើយនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅទីតាំងតាមបណ្ដោយផ្លូវ ៩៤ ក្នុងសង្កាត់ឬស្សីកែវ។
បច្ចុប្បន្នជនសង្ស័យបញ្ជូន ទៅអធិកាដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕




