មេបក្សយុវជនកម្ពុជា ក្ដៅស្លឹកត្រចៀក ជាមួយជនជាតិវៀតណាម ដោយសាររឿងនេះ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើឱ្យសមត្ថកិច្ច ជួយស្វែងរក បុរសវៀតណាមម្នាក់ ដែលបានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យលាបពណ៌មកលើគណបក្ស របស់លោក។

តាមរយៈហ្វេសប៊ុកផេក លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «ជនជាតិវៀតណាមចាប់ផ្តើមលាបពណ៍មកលើ គណបក្សយុវជនកម្ពុជាហើយ នេះហើយចរិត របស់ជនជាតិវៀតណាម ដើរដុតគេឯង ហើយខ្លួនចាំប្រមូលផល គណបក្សយុវជនកម្ពុជាសូម បដិសេដទាំងស្រុង ចំពោះការលើកឡើងរបស់ ជនជាតិវៀតណាមម្នាក់នេះ និងសូមសមត្ថកិច្ច ជួយស្វែងរក បុរសវៀតណាមម្នាក់នេះមកអនុវត្ត ច្បាប់ស្រុកខ្មែរយើង តាមការគួរផង»៕