ជី ដេវីត និងទេព បូព្រឹក្ស ជិតបញ្ចប់ពាក្យថា «សង្សារនិងគ្នា»

0

ភ្នំពេញ៖ ចំណងស្នេហារយៈពេលប៉ុន្មាន​ឆ្នាំមកនេះ របស់ ជី ដេវីត និងទេព បូព្រឹក្ស ក្នុងនាម​ជា​សង្សារនិងគ្នា ហើយពាក្យនេះវាកៀកនឹងបញ្ចប់ ក្នុងពេលឆាប់ៗ សម្រាប់អ្នកទាំងពីរ។
ចំណងស្នេហាផ្អែមល្ហែមរបស់ អ្នកទាំងពីរ ត្រូវបានគេដឹងលឺ ជាពិសេស​អ្នកគាំទ្រតារាពីរដួង​ ខណៈដែលពួកគេតែងតែបង្ហាញរូបភាពស្វីតៗ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ជាមួយដំណើរ កម្សាន្ត​ឯកជនរបស់ពួកគេ។​

នៅថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ នេះ ជីដេវីត បានបង្ហាញរូបស្វីតនៅប៉ែកទឹកដីឥសាន ដោយលោកបានសរសេរថា «ផ្ញើសេចក្តីនឹករលឹក និង សេចក្តីស្រលាញ់នៅមណ្ឌលគីរី សាងអនុស្សាវរីយ៍មុនពេលឃ្លាតពីពាក្យថាសង្សា Tep Boprek ❤️? » ។

ជាមួយពាក្យថា មុន​ឃ្លាតពាក្យលាថា សង្សារនេះ បានធ្វើឲ្យអ្នកគាំទ្រម្នាក់ៗ បានយល់ឃើញថា តារាទាំងពីរកៀកនឹងចូលរោងការជាមួយគ្នា ។
ចំណែកប្រភពមួយទៀតបានប្រាប់មកកាន់ស្ថាប័នរបស់យើងថា ជី ដេវីត និង ទេព បូព្រឹក្ស​ ហៀបនឹងចូលរោងការ ក្នុងពេលឆាប់ៗ ប៉ុន្តែគេសុំលាក់កាលបរិច្ឆេទសិន ៕