ពូ ឃ្លាំង ចង់អោយ​លុប​បំបាត់​ការ​លក់​សាច់​សុនក និង​ដាក់ទោស​អ្នក​ទាក់​សុនក

0

ហ្វេសប៊ុក៖ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកតារាចម្រៀង ពូ ឃ្លាំង បានសរសេរថា “តោះពួកយេីងនាំគ្នាបំផុសគំនិត​ នឹងរួមគំនិតសំរាប់អ្នកដែលស្រលាញ់សត្វសុនកទាំងអស់គ្នា​ ចូលរួមគ្នាបំផុសគំនិត​ ដោយការShare​ ពាក្យថា​ #សូមលុបបំបាត់ការលក់សាច់សុនក និង#សូមដាក់ទោសជនណាដែលបានទាក់សុនក។

ខ្ញុំចង់អោយប្រទេសខ្មែរយេីងទាំងមូល​ យកគំរូដាក់វិធានការ​ វិន័យ​ នឹងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាប​ តាមបទបញ្ជារបស់​ បង​ ឧត្តម​ TEA Seiha/ទៀ សីហា​ អំពីរឿងសត្វសុនកខាងលេីនេះ នឹង​ មានការហាមឃាត់ទៅលេីការលក់សាច់សុនក​ ដែលខុសច្បាប់​ ជាមួយការដាក់ទោសទៅដល់​ អ្នកដែលដេីរទាក់សុនក​ រាល់ថ្ងៃ​ ព្រោះនេះប្រៀបដូចជាអំពេីរចោរកម្មដែលលួចរបស់គេដូចគ្នា។ សុនកប្រៀបដូចជាសមាជិកគ្រួសារ​ នឹងទ្រព្យសម្បត្តិកឯកជន​របស់អ្នកដឺលស្រលាញ់​ តែត្រូវគេលួចទាក់ទៅបាត់​ តេីយេីងគួរតែបន្តរទ្រាំទទួលយកភាពអយុត្តិធម៍នេះទៀតដែលទេ? ខ្ញុំរីករាយនឹងធ្វេីការជាមួយក្រុមអ្នកស្រលាញ់សត្វ​ ក៏ដូចជាអង្គការដែលពាក់ព័ន្ធ​រឿងសត្វសុនកនេះ​ ជួយក្នុងការបំផុសគំនិត​ ព្រមទាំងការផ្សព្វផ្សាយអោយរឿងនេះ​ មានអ្នកយល់​ គាំទ្រកាន់តែច្រេីន”៕