ភ្នំពេញ៖ នៅម៉ោងប្រមាណ ៣រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈហ្វេសប៊ុកលោក ហេង ពិទូ បានបង្ហោះនៅសារមួយ បញ្ជាក់អំពីការបែកគ្នារវាងលោក និង Fiyata ចំពោះមូលហេតុនៃការបែកបាក់នេះ ដោយសារតែលោកលួចមានស្រីខាងក្រៅ។
ក្នុងនោះលោកបានសរសេរសារបញ្ជាក់ថា “ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង fiyata បានបែកគ្នាហេីយ . កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៍ ហេីយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ . ហេីយកFi Yataទោស Fi Yata សំទោសកំហុសមួយនេះ នឹងអរគុណសំរាប់ការលេីកលែង, ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ពន័គ្នាទៀតទេ”៕