មួយបទរបស់ ឱ​ក សុគន្ធ​កញ្ញា នេះ ពិតជាបានធ្វើអោយពិភពលោកឃើញនៅវប្បធម៌ខ្មែរពិតៗ

0

ភ្នំពេញ​៖ ក្រោយ​ការ​បង្ហាញ show របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា នៅ​ក្នុង​កម្មវិធី MEKONG – KOREA FRIENDSHIP CONCERT កាលពី​យប់​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០២១ ដែល​មាន​ចូលរួម​ពី​កូរ៉េ​, កម្ពុជា​, ថៃ​, ឡាវ និង​វៀតណាម​។ ក្នុង​ការ​បង្ហាញ show របស់​អ្នក​នាង អាច​និយាយ​បាន​ថា ជា​ការ​នាំ​យក​វប្បធម៌​ខ្មែរ ទៅ​អោយ​ពិភពលោក បាន​ស្គាល់ ដោយ​ក្នុង​នោះ​បាន​បង្ហាញ​ពី​ឈុត​សម្តែង​មាន​ស្លាក់​ពាក់​បុរាណ ក៏​ដូច​ជា​មានការ​ស្លៀកពាក់​សម័យ ប៉ុន្តែ​សម្លៀក​បំពាក់​ត្រូវ​បាន​ច្ឆៃ​ជា​លក្ខណៈ​ខ្មែរ​។

នៅ​មុន​នេះ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​អំពី​អារម្មណ៍​របស់​ខ្លួន​ថា “​ពេល​ខ្ញុំ​មើល​show នេះ​ខ្ញុំ​រំភើប​ណាស់ រាល់​comments របស់​អ្នក​ទាំងអស់​គ្នា ធ្វើ​ឲ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់​ចុះ​😢 comments ទាំងអស់​ពិតជា​មាន​ឥ​ទិ្ធ​ពល​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ អរគុណ​គ្រប់យ៉ាង​ចំពោះ​ការ​ចំណាយ​ពេលវេលា​មើល​ពី​ដើម​ដល់​ចប់ អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​មើលអ្នក​ទាំងអស់​គ្នា ជា​គ្រប់យ៉ាង​របស់​ពួក​យើង​”៕