លុយ​ដែល​នាង​ខ្ញុង​ជំពាក់​គេ មិនមែន​មក​ពី​លេងល្បែង​ស៊ីសង់​នោះ​ទេ

0

ភ្នំពេញ​៖ ក្រោយ​រឿងស្រី​ខ្ញុង​ជំពាក់​លុយ​គេ​រហូត​ដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ ធ្វើ​អោយ​ទស្សនិកជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​ងើយ​ឆ្ងល់​យ៉ាង​ខ្លាំង ថា​តើ​ក្នុង​រយៈពេល ៣​ឆ្នាំ ហេតុ​អ្វី​ក៏​នាង​ខ្ចី​លុយ​គេ​ច្រើន​យ៉ាងនេះ? តើ​នាង មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ល្បែង ឫ​អត់?

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាង បានអោយ​ដឹង​ថា ចំពោះ​លុយ​ទាំង​អស់នេះ គឺ​នាង​មិន​បាន​យក​ទៅ​លេងល្បែង​នោះ​ទេ​។ នាង​បន្ថែម​ដំបូង​ឡើយ​នាង​ខ្ចី​លុយ​គេ​ធ្វើ​ដើម រកស៊ី ប៉ុណ្ណោះ​ប៉ុន្តែ​ការ​រកស៊ី​នោះ​ត្រូវ​បរាជ័យ ហើយ​នាង​ខ្លាច​ប្ដី​ដឹង​ក៏​ខ្ចី​លុយ​គេ​បន្ត​ហូ​ហែរ​ពី​មួយ​កន្លែង ទៅ មួយ​កន្លែង​ក្នុង​អា​ត្រា​ការ​ប្រាក់​ថ្លៃ​កប់​ពពក ពោល​គឺ​នាង​ចង់ការ​ប្រាក់​រហ័ស​ពី​ជនជាតិ​ចិន​ដែល​មាន តម្លៃ​ការ​ប្រាក់​សើ្ម​នឹង​ពាក់កណ្ដាល​នៃ​ប្រាក់​ដើម​។ តម្លៃ​ការ​ប្រាក់​ថ្លៃ​ខ្លាំង​បែប​នេះ​ក៏​ចេះ​តែ​ធ្វើ​ឱ្យ​នាង​រិះ រក​ខ្ចី​កន្លែង​ផ្សេង​មក​សង​បន្ត​គ្នា​ឥត​ដាច់ ដែល​គេ​ហៅ​ថា​លុយ​ដុះ​កន្ទុយ​ការ​ប្រាក់​លើស​លុយ​ដើម​៕