បរទេស៖ បន្ទាប់ពីការចេញផ្សាយនៅរឿង Squid Game កាលពីពាក់កណ្តាល ខែកញ្ញាកន្លងទៅ បានទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជុំវិញពិភពលោក។ ក្នុងនោះនៅដើមសប្តាហ៍នេះ ចំនួនអ្នកមើលនៅក្នុង Netflix បានកើនឡើងដល់ ១១១លាន ដែលជាចំនួនយ៉ាងច្រើនលើសលប់។
ទស្សនិកជន ដែលបានមើលរឿង Squid Game រួចហើយ តែងតែមានចម្ងល់ចំពោះរូបសញ្ញាទាំង៣ គឺ រង្វង់មូល, ត្រីកោណ និងការ៉េ។ នៅពេលនេះ យើងនឹងមកបង្ហាញនៅ អត្ថន័យរូបសញ្ញាទាំង ៣នេះ គឺ រង្វង់មូល តំណាងអោយអក្សរ O , ត្រីកោណ តំណាងដោយអក្សរ J និងការ៉េ តំណាងអោយអក្សរ M។
បន្ទាប់ពីយកអក្សរទាំង ៣មកដាក់បញ្ចូលគ្នា គឺមានន័យថា Ojingeo Geim (오징어게임) ហើយវាមានន័យថា ហ្គេមមឹក ឬភាសាអង់គ្លេស Squid Game នេះតែម្តង៕